រយៈពេល៥០ថ្ងៃ នៃគ្រោះរញ្ជួយដីនៅថៃ ក្រសួងការងារ បានដើរតួនាទីគន្លឹះយ៉ាងសំខាន់បំផុតមួយ ដែលមិនអាចរំលងបានក្នុងការជួយពលកររងគ្រោះ

លំបាក ពេលនោះមានវត្តមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការរាជរដ្ឋាភិបាលចេញមុខខ្នះខ្នែងជួយដោយមិនទុកឱ្យបងប្អូនរងាឡើយ។
គិតមកដល់ពេលនេះ គឺ៥០ថ្ងៃនៃហេតុការណ៍គ្រោះរញ្ជួយដីដ៏កំណាចនៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បានសម្លាប់មនុស្សជាង ១០០នាក់ និងធ្វើមនុស្សរាប់សិបនាក់ផ្សេងទៀតរងរបួស។ ក្នុងនោះពលករខ្មែរស្លូតត្រង់ចំនួន ៤រូបក៏បានបាត់បង់ជីវិត និង២រូបផ្សេងទៀតរងរបួសផងដែរ។ នេះគឺជាទុក្ខសោករបស់កម្ពុជាដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងនាមជាអាណាព្យាបាល។
តើរយៈពេល ៥០ថ្ងៃកន្លងមកនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានធ្វើអ្វីខ្លះជួយបងប្អូនពលករខ្មែរនៅក្នុងគ្រោះរញ្ជួយដីនៅប្រទេសថៃ?
ឯកឧត្តម ស៊ុន មេសា បានថ្លែងថា៖«ខ្ញុំសូមបញ្ជាក់ថា មានច្រើនណាស់ មិនតិចនោះទេ ប៉ុន្តែខ្ញុំអនុញ្ញាតសង្ខេបខ្លីៗ និងខ្លឹមៗជូនបងប្អូន។ ជាបឋមខ្ញុំសូមរំលឹកបទបញ្ជារបស់ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ ក្នុងនាមជាក្រសួងការងារ និងក្នុងនាមជាប្រធានក្រុមការងារយុវជន ESEA ផង និងជាសេនាធិការជូនសម្តេចប្រមុខរាជរដ្ឋាភិបាល បានដាក់បទបញ្ជាឱ្យអនុព័ន្ធការងារអមស្ថានទូតនៅប្រទេសថៃ និងក្រុមការងារយុវជនគណបក្ស ESEA ប្រចាំនៅប្រទេសថៃ បានចុះដល់ទីតាំង និងប្រចាំការទាំងយប់ទាំងថ្ងៃ ដើម្បីផ្តល់ដំណឹង និងផ្តល់ជំនួយចាំបាច់ដល់ពលករខ្មែរដែលរងរបួស និងសាច់ញាតិពលករខ្មែរដែលបានមកស្វែងរកបងប្អូន»៕ អត្ថបទដោយ៖ cambodia-nation-media