សម្តេចធិបតី៖ រាជរដ្ឋាភិបាលជំរុញអភិវឌ្ឍន៍សក្ដានុពលនៅខេត្ដកំពង់ឆ្នាំង និងពោធិ៍សាត់ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីលើកកម្ពស់សេដ្ឋកិច្ចពលរដ្ឋ
ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនានានៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពលរដ្ឋសម្ដែងការសប្បាយរីករាយក្រោយជិះតាមផ្លូវលេខ១០ ទៅខេត្ដកោះកុង មកខេត្តពោធិ៍សាត់មានភាពងាយស្រួល និងឆាប់រហ័ស។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថា រាជរដ្ឋាភិបាលធ្វើមិនត្រឹមតែស្នេហាជាតិនោះទេ គឺប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ផ្លូវ ជំរុញអភិវឌ្ឍន៍ និងបើកច្រកសេដ្ឋកិច្ចតាមព្រំដែន។
សម្តេចធិបតី បានបញ្ជាក់ថា រាជធានីភ្នំពេញមានពលរដ្ឋជិត៣លាននាក់ មិនមែនតែពលរដ្ឋរស់នៅពេញទាំងអស់នោះទេ ហើយរាជរដ្ឋាភិបាលជំរុញអភិវឌ្ឍន៍សកត្ដានុពលតាមបណ្ដាខេត្ដឱ្យរីកចម្រើនដូចរាជធានីផងដែរ ៕
អត្ថបទដោយ៖ cambodia-nation-media