ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានបន្តចុះពិនិត្យស្ថានភាពជាក់ស្តែងនៅរមណីយដ្ឋាន ប្រាសាទកោះកេរ
ជាមួយភ្ញៀវទេសចរក្នុងកំឡុងពេលចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនៅរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងគោលដៅជំរុញ និងផ្សព្វផ្សាយយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង។
សូមជម្រាបជូនថា រមណីយដ្ឋានប្រាសាទកោះកេរ មានទីតាំងស្ថិតនៅក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ គឺជាកន្លែងប្រវត្តិសាស្ត្រ ដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរដែលចង់ឈ្វេងយល់អំពីអរិយធម៌ខ្មែរ ដោយប្រាសាទដ៏មានកិត្យានុភាពខ្ពស់ត្រដែតសម្រាប់ជាតិមួយនេះ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី១៧
ខែកញ្ញា ឆ្នាំ២០២៣៕
អត្ថបទដោយ៖ cambodia-nation-media