មូលនិធិឥណ្ឌា និងរៀបចំវេទិកាកិច្ចសន្ទនាអន្តរជាតិស្តីពីទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងឥណ្ឌា ព្រមទាំងរវាងឥណ្ឌានិងអាស៊ាន
នៅក្នុងជំនួបនេះ លោកបណ្ឌិត Ram Madhav បានជម្រាបជូន ឯកឧត្តមរដ្ឋលេខាធិការអំពីគំនិតផ្តួចផ្តើមរបស់មូលនិធិឥណ្ឌាក្នុងការសហការជាមួយស្ថាប័នកម្ពុជា ដើម្បីរៀបចំវេទិកាកិច្ចសន្ទនាអន្តរជាតិស្តីពីទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងឥណ្ឌា ព្រមទាំងរវាងឥណ្ឌានិងអាស៊ាន។ វេទិកានេះផ្តោតលើបញ្ហាសំខាន់ៗដូចជា ទេសចរណ៍ សេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។
ឯកឧត្តមរដ្ឋលេខាធិការបានស្វាគមន៍គំនិតផ្តួចផ្តើមរបស់មូលនិធិឥណ្ឌា។ ភាគីទាំងពីរបានបង្ហាញការប្តេជ្ញាចិត្តដើម្បីជំរុញទំនាក់ទំនងកម្ពុជា-ឥណ្ឌា និងពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌា ដើម្បីផលប្រយោជន៍របស់ប្រជាជនឥណ្ឌា កម្ពុជា និងអាស៊ាន៕
អត្ថបទដោយ៖ cambodia-nation-media