ធ្លាប់តែជាអ្នកប្រឆាំង ពេលនេះ លោក ហៃ វណ្ណា នាំអ្នកវិនិយោគជប៉ុនមួយក្រុមមកកាន់កម្ពុជា ជួបសម្តេចតេជោ ហ៊ុន សែន
អ្នកវិនិយោគរបស់ជប៉ុនខាងលើនេះ ត្រូវបានលោក ហៃ វណ្ណា ជាអតីតយុវជនរបស់អ្នកនយោបាយប្រឆាំងនៅប្រទេសជប៉ុន បានណែនាំមកកាន់ប្រទេសកម្ពុជា។
ពីអតីតកាលលោក ហៃ វណ្ណា ជាយុវជនរបស់អ្នកនយោបាយប្រឆាំងមួយរូប ដែលចាំតែជំទាស់ និងសម្តែងការទោមនស្សជារឿយៗជាមួយការងាររបស់រាជរដ្ឋា ភិបាលកម្ពុជា ហើយបានបញ្ចេញសាររិះគន់ និងវាយប្រហារមិនដាច់នោះឡើយ។ កាលពីចុងឆ្នាំ២០២៤ លោក ហៃ វណ្ណា ក៏បានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណ បក្សប្រជាជនកម្ពុជា ហើយក៏លែងធ្វើសកម្ម ភាពវាយប្រហារលើរាជរដ្ឋាភិបាលទៀតដែរ។
បន្ទាប់ពីបានចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា លោក ហៃ វណ្ណា ដែលជាអ្នករកស៊ីមួយរូបនៅក្នុងប្រទេសជប៉ុនដែរនោះ ក៏បានចូលរួមសកម្មភាពជួយដល់ជាតិកម្ពុជា តាមរយៈការផ្សព្វផ្សាយ និងកៀរគរអ្នកវិនិយោគជប៉ុនមកសិក្សាលទ្ធភាពវិនិយោគនៅកម្ពុជា៕
អត្ថបទដោយ៖ cambodia-nation-media