ក្រោយក្រុងប៉ោយប៉ែត ទទួលរងការជន់លិចយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានកាលពីចុងសប្តាហ៍មុន ពេលនេះអាជ្ញាធរខេត្ត ចាប់ផ្តើមគិតគូពីប្រពន្ធ័លូវិញហើយ

 សង្គម
 ១៣ ឧសភា ២០២៥
 50
ក្រោយទីក្រុងប៉ោយប៉ែត ទទួលបានកាដូរ ដ៏ធំធេង(កាដូគ្រប់ទឹក) ពីព្រះភិរុណ ដែលជាការតេស្តស្ទង់ សមត្ថភាព និងប្រពន្ធ័លូ នៅក្រុងប៉ោយប៉ែត នាដើមរដូវវស្សានេះ សំរាប់អភិបាលខេត្តបន្ទាយ មានជ័យ ឯ.ឧ អ៊ុ រាត្រី ដែលជាងភិបាលខេត្ត បានផ្តល់លូជំហានដំបូង១៥០កង់ ដើម្បីកាយដាក់តាមប្រព័ន្ធប្រលាយលូរំដោះទឹក បញ្ចៀសជំនន់ ទឹកភ្លៀង នៅពេលដែលមានភ្លៀងធ្លាក់ ពិសេសនៅក្នុងរដូវវស្សានេះ។ បើតាម ឯ.ឧ អ៊ុ រាត្រី ចំពោះមូលហេតុដែលបណ្ដាលឱ្យទឹកភ្លៀងមានការហូរលិចលើដងផ្លូវ និងប៉ះពាល់ទៅដល់ផ្ទះប្រជាពលរដ្ឋ ក្នុងក្រុងប៉ោយប៉ែតកាលពីពេលកន្លងទៅ ដោយសារតែបញ្ហាស្ទះប្រព័ន្ធលូ។(sic) មួយវិញទៀត ម្ពីប្រជាពលរដ្ឋ រៀបចំទុកដាក់សំរាមមិនបានត្រឹមត្រូវ ជាហេតុធ្វើឱ្យសំរាមបិទមុខទឹក និងរឹហ្គែរលូ។ ក្នុងន័យនេះ ក្រុមការងារខេត្ត និងក្រុង ក៏ដូចជាជំនាញពាក់ព័ន្ធ កំពុងធ្វើការសិក្សាលម្អិតដើម្បីរកប្រភពនៃមុខទឹក រៀបចំនូវប្រព័ន្ធលូ បញ្ចៀសកុំឱ្យមានការស្ទះទឹក ធ្វើឱ្យជន់លិចលើផ្លូវ ប៉ះពាល់ទៅដល់ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង៕

អត្ថបទដោយ៖ cambodia-nation-media