សិក្ខាកាមកំពុងហ្វឹកហាត់សម្រាប់ត្រៀមឈរផែន និងព្យុហយាត្រាដើម្បីចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធិផលនានា និងប្រារព្ធខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ

 សង្គម
 ១៣ ឧសភា ២០២៥
 58
នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញត្រួតពិនិត្យ និងសំណេះសំណាលជាមួយសិក្ខាកាមកំពុងហ្វឹកហាត់សម្រាប់ត្រៀមឈរផែន និងព្យុហយាត្រាដើម្បីចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធិផលនានានៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងប្រារព្ធខួបលើកទី៣២ ទិវាកងរាជ អាវុធហត្ថ(១៤.កក្កដា.១៩៩៣-១៤.កក្កដា.២០២៥)នាពេលខាងមុខ។ ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការបានផ្ដាំផ្ញើដល់កម្លាំងទាំងអស់ត្រូវគោរពវិន័យ គោរពបទបញ្ជា និងត្រូវខិតខំយកអស់កម្លាំងកាយចិត្តក្នុងការហ្វឹកហាត់ ពិសេសយកចិត្តទុកដាក់ក្នុងការថែទាំសុខភាព។ ក្នុងនោះដែរលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការក៏បានផ្ដល់ជូនឯកសណ្ឋានប្រយុទ្ធទឹកប៊ិក១កំប្លេរ និងអាវយឺតចំនួន១ សម្រាប់សិក្ខាកាមចំនួន២៤២នាក់ផងដែរ៕

អត្ថបទដោយ៖ cambodia-nation-media