ក្រសួងទេសចរណ៍ ដាក់ចេញយុទ្ធសាស្ត្រនិងផែនការសកម្មភាពគន្លឹះ ក្នុងកាអនុវត្តយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង (Green Season)

 សង្គម
 ១៣ ឧសភា ២០២៥
 96
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ដែលមានការចូលរួម ពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ តំណាង អគ្គនាយកដ្ឋាន គ្រប់អង្គភាពពាក់ព័ន្ធ និងប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ និងខេត្តទាំង២៤ ដើម្បីពិភាក្សាលើការដាក់ចេញយុទ្ធសាស្ត្រនិងផែនការសកម្មភាពគន្លឹះ ក្នុងកាអនុវត្តយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង (Green Season) ក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរឱ្យមានកំណើនបន្ថែមទៀត តាមរយៈការសហការយ៉ាងជិតស្និទ្ធរវាងក្រសួងទេសចរណ៍ ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន។ ក្នុងនោះរួមគ្នាដាក់ចេញយុទ្ធសាស្ត្រក្នុងការបញ្ចុះតម្លៃកញ្ចប់ទស្សនកិច្ចនៅតាមគោលដៅទេសចរណ៍ បញ្ចុះតម្លៃការស្នាក់នៅតាមសណ្ឋាគារ ភោជនីយដ្ឋាន រមណីយដ្ឋានទេសចរណ៍ និងមធ្យោបាយធ្វើដំណើរដឹកជញ្ជូន ព្រមទាំងការរួមគ្នាបង្កើតព្រឹត្តិការណ៍ទេសចរណ៍នានានៅតាមបណ្តារាជធានី ខេត្តឱ្យបានច្រើន ប្រកបដោយភាពច្នៃប្រឌិត និងមានអត្តសញ្ញាណជាខ្មែរ នៅក្នុងរដូវកាលបៃតងនេះ៕

អត្ថបទដោយ៖ cambodia-nation-media