ពិធីផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងការកំណត់តំបន់ការពារជុំវិញបឹងទន្លេសាប នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
អនុប្រធានសហភាពអង្គការសង្គមស៊ីវិល ចុះមូលដ្ឋាន ផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងការកំណត់តំបន់ការពារជុំវិញបឹងទន្លេសាប នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ការផ្សព្វផ្សាយក្នុងគោលបំណងបញ្ជៀបការយល់ដឹងផ្នែកកម្មសិទ្ធិករ ពាក់ព័ន្ធនិងការកាន់កាប់ បែងចែក និងការការពារដីជុំវិញបឹងទន្លេសាប (តំបន់១ តំបន់២ និងតំបន់៣) និងសារៈសំខាន់នៃបឹងទន្លេសាប។ ទន្ទឹមនឹងនេះ ក៏បានជួយផ្សព្វផ្សាយគោលនយោបាយរដ្ឋាភិបាល ក្រសួងស្ថាប័នមានសមត្ថកិច្ច ជាពិសេសក្រុមការងារនឹងជួយពាំនាំទុក្ខលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋក្នុងសហគមន៍មូលដ្ឋាន ជូនដល់រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ដេីម្បីមានដំណោះស្រាយ។ តាមរយៈការផ្សព្វផ្សាយនេះ ប្រជាពលរដ្ឋ បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ និងគាំទ្រយ៉ាងខ្លាំងចំពោះការផ្សព្វផ្សាយច្បាប់ដោយផ្ទាល់នៅតាមមូលដ្ឋាន ព្រមទាំងគោលនយោបាយក្រសួងដែនដីដែលខិតខំជម្រុញឱ្យមានការ ចុះបញ្ជីដីធ្លីបង្ហើយ និងការដោះស្រាយវិវាទដីធ្លី ជាពិសេសការបន្តកិច្ចការអភិវឌ្ឍវិស័យដីធ្លី នគរូបនីយមកម្ម និងសំណង់ នៅកម្ពុជាបន្តទៅមុខទៀត៕
អត្ថបទដោយ៖ cambodia-nation-media