ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា លើកទឹកចិត្តដល់ក្រុមការងារឱ្យប្រើប្រាស់បណ្តាញសង្គមឱ្យអស់លទ្ធភាព
រីទទួលបន្ទុកការងារព័ត៌គ្រប់កម្រិតពីថ្នាក់ខេត្ត ដល់ឃុំ សង្កាត់ ត្រូវចងក្រងបណ្តាញក្រុមការងារឱ្យបានរឹងមាំ និងប្រើប្រាស់បណ្តាញសង្គមឱ្យអស់លទ្ធភាព បង្កើនការតាមដាន ស្រាវជ្រាវ ការឆ្លើយតប ផលិតមាតិកា ស្របតាមគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាល ដែលជាការអនុវត្តតាមអភិក្រមបុរេសកម្ម និងការងារប្រតិកម្ម ដោយត្រូវបង្កើនការផ្សព្វផ្សាយព័ត៌មានពិតឱ្យបានទូលំទូលាយ ដើម្បីគ្រប់គ្រងសាធារណមតិ ជាពិសេស ត្រូវរួមគ្នាទប់ស្កាត់ និងបំផ្លាញចោលនូវព័ត៌មានក្លែងក្លាយ ឱ្យបានទាន់ពេលវេលា។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពី « ការពង្រឹងការងារព័ត៌មាននិងសាធារណមតិនៅក្នុងយុគសម័យឌីជីថល » ក្នុងខេត្តតាកែវ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំរដ្ឋបាលខេត្ត។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានបញ្ជាក់ថា បច្ចុប្បន្ន មានការវិវឌ្ឍយ៉ាងលឿនរហ័សនៃបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត AI និងក៏បានកើតឡើងយ៉ាងគំហ៊ុកនូវព័ត៌មានក្លែងក្លាយ ព័ត៌មានញុះញង់ បំពុលសង្គមយ៉ាងព្រោងព្រាត ។ ឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលផ្តោតសារៈសំខាន់ នៃការងារព័ត៌មាននិងសាធារណមតិ ថាបានជះឥទ្ធិពលដល់សង្គម នយោបាយ និងសេដ្ឋកិច្ច ។ ដូចនេះ ការៀបចំវគ្គបណ្តុះបណ្តាល និងតាមរយៈវាគ្មិនដែលនឹងធ្វើបទបង្ហាញពាក់ព័ន្ធនឹងការងារព័ត៌មាននៅថ្ងៃនេះ សិក្ខាកាមនឹងទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ រួមនឹងការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងការងារព័ត៌មាននិងសាធារណមតិនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសពាក់ព័ន្ធនឹងការស្រាវជ្រាវ ការវាយតម្លៃ និងឆ្លើយតបចំពោះព័ត៌មានអវិជ្ជមាន ព័ត៌មានមិនពិត និងការកើនឡើងនៃព័ត៌មានក្លែងក្លាយដែលត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យា AI៕
អត្ថបទដោយ៖ cambodia-nation-media