ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អញ្ជើញសម្ពោធដាក់​ឱ្យ​ប្រើប្រាស់អគារអន្តេវា សិកដ្ឋាន «តេជោសន្តិភាព» និងសមិទ្ធផលនានាក្នុងវត្តស្វាយពពែ

 សង្គម
 ០៩ ឧសភា ២០២៥
 42
នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី បានអញ្ចើញ ចូលរួម ក្នុងពិធីសម្ពោធ​ ដាក់​ឱ្យ​ប្រើប្រាស់អគារអន្តេវាសិកដ្ឋាន «តេជោសន្តិភាព» និងសមិទ្ធ​ផលនានា​ក្នុងវត្តស្វាយពពែ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ្រ ចន្ទ័មុន្នី ហ៊ុនម៉ាណែត។ សូមជំរាបថា សមិទ្ធផលដែលត្រូវសម្ពោធដាក់ឱ្យប្រើ​ប្រាស់នាពេលនេះ គឺជា​អំ​ណោយ​របស់សម្តេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ អគារអន្តេវាសិកដ្ឋាន «តេជោសន្តិភាព» មានកម្ពស់ ៥ជាន់ ស្មើ ៣០ បន្ទប់ ទទឹងប្រវែង ៧.៥ម៉ែត្រ បណ្តោយ​ប្រវែង​៣៦ម៉ែត្រ។ ក្នុងបន្ទប់នីមួយៗ មានបំពាក់គ្រែកម្ពស់ ៣ថ្នាក់ចំនួន២ សម្រាប់និស្សិតស្នាក់នៅចំនួន ៦នាក់ សរុបអាចឱ្យនិស្សិតស្នាក់​នៅ​ចំនួន ១៨០នាក់។ អគារនេះ ត្រូវបានសាងសង់ឡើងដោយប្រើរយៈពេល១២ខែ៕

អត្ថបទដោយ៖ cambodia-nation-media