«នាគ»មានកម្ពស់​​ ១២ ម៉ែត្រ និងបណ្តោយប្រវែង​ ៣៣ ម៉ែត្រ បានបង្ហាញខ្លួន កណ្តាលកោះពីរ​ តាមដងទន្លេមេគង្គ

 សង្គម
 ០៩ ឧសភា ២០២៥
 57
ដោយមានទីតាំង ស្ថិតនៅចំកណ្តាលកោះពីរ​ តាមដងទន្លេមេគង្គ  សំណង់បូជនីយដ្ឋាន ដ៏ធំស្កឹមស្កៃ និងវិចិត្រត្រូវបានប្រតិស្ឋាន នៅក្នុងភូមិសាស្រ្ត នៃ​ស្រុកក្រូចឆ្មារ នៃខេត្តត្បូងឃ្មុំ។ រូបសំណាក់«នាគ»នេះ មានកម្ពស់​​ ១២ ម៉ែត្រ និងបណ្តោយប្រវែង​ ៣៣ ម៉ែត្រ ធ្វើពីបេតុង​ បំពាក់ដោយក្បូរក្បាច់ នៃរចនាបថអង្គរ។ គម្រោងសាងសង់បានចាប់ផ្តើមឡើងនៅខែកុម្ភៈ ឆ្នាំ​២០២២ ដោយប្រើប្រាស់ ថិរវេលាសាង់សង់ ប្រហែលជិត ១ ឆ្នាំ។ រូបសំណាក់«នាគ» ដ៏ពិសិដ្ឋនេះ គឺជាចំណងដៃ សម្រាប់ជូនអ្នកកោះពីរ ក៏ដូចជាខេត្តត្បូងឃ្មុំ ទាំងមូលទុកជាបូជនីយដ្ឋាន ប្រចាំខេត្តផងដែរ៕

អត្ថបទដោយ៖ cambodia-nation-media