ក្រសួងបរិស្ថានចេញសេចក្តីជូនដំណឹងមួយដោយធ្វើការព្រមាន និងក៏ដូចជាប្រាប់ដល់សាធារណជន ពិសេសសមាជិក និងគណៈកម្មការគ្រប់គ្រង
សកម្មភាពបែបនេះត្រូវបានក្រសួងបរិស្ថានចាត់ទុកថាជាការល្មើសទៅនឹងក្រមបរិស្ថាននិងធនធានធម្មជាតិត្រង់ មាត្រា៣៧២ ចំណុចទី១ ដែលបានចែងថា «សហគមន៍តំបន់ការពារ និង/ឬសមាជិកនៃសហគមន៍តំបន់ ការពារធម្មជាតិពុំមានសិទ្ធិកាប់គាស់ ឬឈូសឆាយដីព្រៃក្នុងសហគមន៍តំបន់ការពារ ធម្មជាតិ និងបង្វែរធ្វើជា ដីកសិកម្ម ឬធ្វើជាកម្មសិទ្ធិបុគ្គល ឬលក់ ប្តូរ ជួល បញ្ចាំ ធ្វើអំណោយ ប្រវាស់ បែងចែក ដោះដូរ ឬធ្វើការផ្ទេរ តំបន់គ្រប់គ្រងរបស់សហគមន៍តំបន់ការពារធម្មជាតិឲ្យបុគ្គលណាមួយបានឡើយ៕ អត្ថបទដោយ៖ cambodia-nation-media