នគរបាលចាប់ខ្លួនជនសង្ស័យសរុបចំនួន០៥នាក់(ស្រី០១នាក់) នៅចំណុចក្រុម២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug
ជាលទ្ធផល កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានចុះធ្វើការល្បាតដល់ទីតាំងដែលប្រជាពលរដ្ឋបានរាយការណ៍ នៅចំណុចក្រុម២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ បានឃើញមុខសញ្ញាគួរអោយសង្ស័យ និងបានធ្វើការត្រួតពិនិត្យ ឃើញមានសារធាតុញៀន ក៏បានឃាត់មកអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសួរនាំ អ្នកប្រើប្រាស់គ្រឿងញៀនខាងលើ
១/ ឈ្មោះ សេង ឈៀង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ (មានសារធាតុញៀន)។
២/ ឈ្មោះ ហ្វើ សូហ្វី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាម (មានសារធាតុញៀន)។
៣/ ឈ្មោះ ទីន សាឡេះ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាម (មានសារធាតុញៀន)។
៤/ ឈ្មោះ ណា ស្រីថុន ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ (មានសារធាតុញៀន)។
៥/ ឈ្មោះ កង ដារិន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ (មានសារធាតុញៀន) ដកហូតវត្ថុតាងរួមមាន៖
១/ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន
២/ទូរស័ព្ទម៉ាក VIVO ពណ៌ស្លែ ចំនួន០១គ្រឿង
៣/ទូរស័ព្ទម៉ាក Infinix ពណ៌បៃតង ចំនួន០១គ្រឿង
៤/ទូរស័ព្ទម៉ាក ពណ៌លឿង ចំនួន០១គ្រឿង
៥/ឞ៉ូតូDream 125cc ពណ៌ខ្មៅ ផ្លាកលេខ បន្ទាយមានជ័យ 1O-4038 ចំនួន០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ អត្ថបទដោយ៖ cambodia-nation-media