សមត្ថកិច្ច ស្រុកបវេល ខេត្តបាត់ដំបង ចាប់ត្រីក្លាសេប្រមាណ ជាង២តោន ដែលនាំចូលពីក្រៅប្រទេស ដោយគ្មានលិខិតអនុញ្ញាតិ.

 សង្គម
 ០៧ ឧសភា ២០២៥
 99
ដោយបានការអនុញ្ញាតិពីលោកឧត្តមសេនីយ៍ទោ ដាញ់ ដាញ់អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ចនៃស្នងការដ្ឋានបានដឹកនាំកម្លាំងក្នុងការិយាល័យសហការជាមួយមន្រ្តីជំនាញរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង  និងកម្លាំងកងរាជអាវុធហត្ថ ស្រុកបវេល បានឃាត់រថ យន្ត០១គ្រឿង ម៉ាកHyundai ពណ៌បៃតង ឆ្នាំ២០០៥ ពាក់ផ្លាកលេខ ភ្នំពេញ 3G-4732 ដឹកជញ្ជូនត្រីក្លាសេ ស្ថិតនៅចំណុច ភូមិអន្លង់រៃ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ដែលតាមប្រភពគឺករណីដឹក ជញ្ជូនត្រី គ្មានលិខិតអនុញ្ញាតនាំចូល (នាំចូលពីប្រ ទេសថៃ )៕

អត្ថបទដោយ៖ cambodia-nation-media