កងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៤៦៨ បានផ្តល់ គ្រឿងឧបភោគ បរិភោគ និងសម្ភារសិក្សាមួយចំនួន ផ្តល់សាលាចំនួន១០ និងប្រជាពលរដ្ឋ ព្រមទាំងជនភៀសខ្លួន(IDP) នៅខេត្តប្រៀ នៃសាធារណរដ្ឋអាហ្វ្រិកកណ្តាល

 សង្គម
 ០៧ ឧសភា ២០២៥
 38
នេះជាសកម្មភាព កងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៤៦៨ បានរៀបចំធ្វើអំណោយ ដឹកនាំដោយ លោក វរសេនីយ៍ឯក ស៊ុយ សម្បត្តិវិជ្ជា មេបញ្ជាការ កងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៤៦៨ ជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រចាំខេត្តប្រៀ ដែលក្នុងនោះរួមមានសម្ភារ ឧបភោគ បរិភោគ និងសម្ភារសិក្សាមួយចំនួន ផ្តល់ជូន សាលាចំនួន១០ ព្រមទាំងគ្រឿងឧបភោគ ជូនដល់ជនភៀសខ្លួន(IDP)។ ការធ្វើអំណោយនេះគឺជាការជួយចែករំលែកនូវសេចក្តីខ្វះខាតមួយចំនួនដល់ប្រជាជនភៀសខ្លួនដែលមានជីវភាពដុនដាប ព្រមទាំងជួយសម្រាលដល់សិស្សានុសិស្សដែលជួបទុក្ខលំបាកផងដែរ។ទោះជាយើងទាំងអស់គ្នាមានសញ្ជាតិ សាសនា ពណ៌សម្បុរផ្សេងគ្នា តែយើងទាំងអស់គ្នាមានឈាមក្រហមដូចគ្នា ៕

អត្ថបទដោយ៖ cambodia-nation-media