សមត្ថកិច្ចបង្ក្រាបក្មេងទំនើងបង្ហោះម៉ូតូ០៦ ដែលបង្ករយ៉ាងអាណាធិបតេយ្យនៅផ្លូវមុន្នីវង្ស សង្កាត់បឹងរាំង

 សង្គម
 ០៦ ឧសភា ២០២៥
 57
ក្មេងទំនើងមួយក្រុមមានគ្នា០៦នាក់ និងម៉ូតូ០៣គ្រឿង ដែលបានបង្ហោះយ៉ាងអាណាធិបតេយ្យនៅផ្លូវមុន្នីវង្ស កែងផ្លូវ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ កាលនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញឃាត់ខ្លួនបានហើយ។ កម្លាំងអធិការដ្ឋាននគរបាល បានកោះអញ្ជើញ ឪពុកម្តាយ និងអាណាព្យាបាលឱ្យមកធានា និងអប់រំណែនាំ  សាម៉ីខ្លួនត្រូវធ្វើកិច្ចសន្យា ដើម្បីបានវិលត្រឡប់ទៅកាន់គេហដ្ឋានវិញ ដោយពុំមានការបង់ផាកពិន័យជាប្រាក់កាក់អ្វីនោះឡើយ។ ចំពោះមធ្យោបាយត្រូវសមត្ថកិច្ច បានធ្វើការដកហូតរក្សាទុកនៅអធិការដ្ឋានរយៈពេល០៣ខែ រហូតដល់មានគោលការណ៍ដឹកនាំជាថ្មី ទើបប្រគល់ទៅឱ្យសាម៉ីខ្លួនវិញ៕

អត្ថបទដោយ៖ cambodia-nation-media