ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿនចូលរួមបុណ្យវិសាខបូជាលើកទី២០ របស់អង្គការសហប្រជាជាតិ នៅទីក្រុងហូជីមិញ

 សង្គម
 ០៦ ឧសភា ២០២៥
 48
នាព្រឹកថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមក្នុងពិធីបុណ្យវិសាខបូជាលើកទី២០ របស់អង្គការសហប្រជាជាតិឆ្នាំ២០២៥ ក្រោមប្រធានបទ «ការឯកភាពនិងបរិយាបន្នសម្រាប់សេចក្តីថ្លៃថ្នូររបស់មនុស្ស៖ ការយល់ដឹងរបស់ពុទ្ធសាសនិកសម្រាប់សន្តិភាពពិភពលោក និងការអភិវឌ្ឍប្រកបដោយចីរភាព» នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម៕

អត្ថបទដោយ៖ cambodia-nation-media