លោក ហេង សុផល យកចិត្តទុកដាក់ចំពោះគ្រួសារមន្រ្តីនគរបាលដែលបានពលិកម្ម
ថ្លែងក្នុងពិធីនោះ លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត បានពាំនាំប្រសាសន៍ ផ្ដាំផ្ញើសាកសួរសុខពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ដ ជានិច្ចកាលថ្នាក់ដឹកនាំ តែងតែយកចិត្តទុកដាក់ គិតគូរអំពីសុខទុក្ខ សុខុមាលភាព ការប្រកបមុខរបរចិញ្ចឹមជីវិតជាប្រចាំថ្ងៃ របស់បងប្អូនគ្រួសារសមាជិក គ្រប់មូលដ្ឋានឃុំ-សង្កាត់ ។
លោកឧត្តមសេនីយ៍ទោ ហេង សុផល បានថ្លែងថាដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំនូវគុណបំណាច់ ពលិកម្មរបស់កងកម្លាំង ដើម្បីបុព្វហេតុជាតិមាតុភូមិ រហូតប្រទេសជាតិ ទទួលបានសុខសន្តិភាព យ៉ាងពេញលេញ នាពេលបច្ចុប្បន្ន ថ្ងៃនេះដែរ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បើកថវិការគោលនយោបាយ ជូនគ្រួសារមន្ត្រីនគរបាលជាតិ មរណភាពចំនួន ០៧គ្រួសារ សរុបថវិកា ១៣៦,៦១០,០០០រៀល (មួយរយសាមសិបប្រាំមួយលានប្រាំមួយរយដប់ពាន់រៀលគត់)។
បន្ថែមជាមួយថវិកា លោកស្នងការណែនាំដល់គ្រួសារសមាជិក សូមខិតខំបង្ករបង្កើនផលដាំដំណាំបន្លែផ្លែឈើ ចិញ្ចឹមសត្វ តាមគ្រួសារនីមួយៗ ដើម្បីជួយសម្រាលចំណាយដោះស្រាយ ជីវភាពឱ្យកាន់តែប្រសើរឡើង មួយកម្រិតទៀត៕
អត្ថបទដោយ៖ cambodia-nation-media