ក្រសួងធនធានទឹក និងឧតុនិយមសហការជាមួយបេឡាជាតិសន្តិសុខសង្គម ធ្វើបណ្ណសមាជិកប.ស.ស.ជូនអ្នកក្នុងបន្ទុករបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង និងអង្គភាពចំណុះ

 សង្គម
 ០៦ ឧសភា ២០២៥
 56
ក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយ បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើបណ្ណសមាជិក ប.ស.ស. ជូនអ្នកក្នុងបន្ទុករបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប នៅទីស្ដីការក្រសួងធនធានទឹក និងឧតុ និយម (ក្បាលថ្នល់)។ បើតាមលោក ម៉ម ប្រុស ប្រធាននាយកដ្ឋានរដ្ឋបាល នៃក្រសធនធានទឹក និងឧតុនិយមបានឱ្យដឹងថា ក្រុមការងារផ្នែកចុះបញ្ជីសមាជិកអ្នកក្នុងបន្ទុកសមាជិកប.ស.ស.នៃការិយាល័យបញ្ជិកា នាយកដ្ឋានបញ្ជិកា និងភាគទាន នៃបេឡាជាតិសន្តិសុខសង្គម ក្រោមកិច្ចសម្របសម្រួលយ៉ាងសកម្មពីក្រុមការងាររដ្ឋបាលនៃក្រសួងធនធាន និងឧតុនិយម បានចុះធ្វើបណ្ណសមាជិកជូនអ្នកក្នុងបន្ទុកសមាជិកប.ស.ស. រយៈពេលពេញមួយថ្ងៃ ដោយមានអ្នកក្នុងបន្ទុកចុះឈ្មោះសរុប ៨៧នាក់ ស្រី៤៩នាក់។ លោកប្រធាននាយកដ្ឋានបានបញ្ជាក់បន្ថែមទៀតថា មន្ត្រីរាជការដែលបានចុះអ្នកក្នុងបន្ទុកសរុបមានចំនួន ៥២នាក់ ស្រី ១១នាក់ ក្នុងនោះ សហព័ទ្ធ មានចំនួន ២២នាក់ ស្រី២០នាក់ និងកូនក្នុងបន្ទុក ៦៥នាក់ ស្រី២៩នាក់៕

អត្ថបទដោយ៖ cambodia-nation-media