សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណិ្ឌត ឧបត្ថម្ភស័ង្កសី សម្រាប់ជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត
បន្ទាយមានជ័យ)ថ្ងៃទី០៤ ខែ ឧសភា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានចាត់តាំងកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១១ ចំនួន ៨នាក់ដឹកនាំដោយលោកវរសេនីយ៍ត្រី ម៉េងតុលា មេបញ្ជាការ (ស្តីទី) វរសេនាតូចថ្មើរជើងលេខ៥១១ សហការជាមួយកងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន នាំយកអំណោយស័ង្កសីរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណិ្ឌត ចំនួន ៤០សន្លឹក ចុះជួយរុះរើជួសជុលផ្ទះចំនួន២ ខ្នងផ្ទះ នៅភូមិជ្រៃ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណិ្ឌត បានផ្តល់អំណោយស័ង្កសី សម្រាប់កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ រក្សាទុកដើម្បីជួយសម្រួលនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ។ កងកម្លាំងចម្រុះរួមជាមួយអាជ្ញាធរមូលដ្ឋានបានរួមគ្នាខិតខំជួយជួសជុលជូនប្រជាពលរដ្ឋបានស្នាក់នៅឡើងវិញ។
ក្នុងឱកាសនោះដែរ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណិ្ឌត ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជួបការលំបាកគ្រប់ទីកន្លែង និងគ្រប់វេលា។
អត្ថបទដោយ៖ cambodia-nation-media