រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាមួយឯកអគ្គរដ្ឋទូត និង តំណាងស្ថានទូតបរទេស នៅកម្ពុជា គោរពវិញ្ញាណក្ខន្ធ នៅស្តូបអនុស្សាវរីយ៍ដើម្បីរំលឹកដល់អ្នកសារព័ត៌មានចំនួន ៣៧នាក់
ដល់អ្នកសារព័ត៌មានចំនួន ៣៧នាក់ ដែលបានស្លាប់ និងបាត់ខ្លួន នៅក្នុងសម័យសង្គ្រាមនៅកម្ពុជា ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ នៅបរិវេណសួនច្បារ មុខស្ថានទូតបារាំង រាជធានីភ្នំពេញ។
ការគោរពវិញ្ញាណក្ខន្ធខាងលើនេះ
គឺនៅ ក្នុងឱកាសនៃខួបលើកទី៣២ ទិវាសេរីភាព សារព័ត៌មានពិភពលោក ក្រោមប្រធានបទ "ការរាយការណ៍ក្នុងពិភព លោក ថ្មីដ៏ក្លាហាន ផលប៉ះពាល់នៃបញ្ញាសិប្បនិម្មិត លើសេរីភាពសារ ព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ" (៣ ឧសភា ១៩៩៣ - ៣ ឧសភា ២០២៥) នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥៕
អត្ថបទដោយ៖ cambodia-nation-media