បាល់ទាត់ក្នុងសាល៖បាត់ដំបងយូណាយធីតA គ្រងតំណែងជើងឯក Tiger Street Football ២០២៥ ប្រចាំតំបន់ខេត្តបាត់ដំបង
បើតាមការបញ្ជាក់ពីស្ថាបនិកក្រុមបាត់ដំបងយូណាយធីត លោកវេជ្ជបណ្ឌិត គង់សាវង្ស បា្រប់តាមសារអេឡិចត្រូនិកមកកាន់សារព័ត៌មាន CNM នាថ្ងៃទី០៣ ឧសភា នេះថាសម្រាប់ការចូលរួមព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ក្នុងសាល Tiger Street Football ឆ្នាំ២០២៥ របស់ក្រុមបាត់ដំបងយូណាយធីតគឺជាការបង្ហាញខ្លួនលើកដំបូងរបស់ខ្លួន។
យ៉ាងណាក្រុមម្ចាស់ជើងឯក Tiger Street Football ២០២៥ ប្រចាំខេត្តបាត់ដំបង នឹងត្រូវបន្តដំណើរបេសកម្មរបស់ខ្លួននៅរាជធានីភ្នំពេញ បន្ទាប់ពីការចម្រាញ់តាមបណ្តាខេត្តត្រូវបានបញ្ចប់រួចរាល់៕
អត្ថបទដោយ៖ cambodia-nation-media