សម្តេចតេជោ ហ៊ុន សែន៖«បញ្ហាគ្រួសារនិងការងារពិបាកបែងចែកពីគ្នាណាស់»
ស្ថិតក្នុងភាពមមារញឹកខ្លាំង សម្តេចតេជោបានមានប្រសាសន៍ថា៖«សម្រាប់ខ្ញុំនៅពេលនេះថ្ងៃទី៣ និងទី៤ ឧសភា ខួប៥ឆ្នាំនៃមរណភាពម្តាយក្មេកក្នុងពេលភរិយាមិនអាចចូលរួមពិធីបុណ្យបាន។ ថ្ងៃ៤ និង៥ឧសភាខួប៣ឆ្នាំនៃមរណភាពបងប្រុសទី២។ខ្ញុំត្រូវចូលរួមកម្មវិធីទាំងពីរ តែជាអកុសលខ្ញុំមិនអាចនៅបុណ្យឆ្លងនាព្រឹកថ្ងៃ៥ឧសភាសម្រាប់បងប្រុសបានទេព្រោះខ្ញុំត្រូវចេញដំណើរទៅឥណ្ឌូណេស៊ី នៅម៉ោង៧ព្រឹក ដើម្បីជួបប្រធានាធិបតីឥណ្ឌូណេស៊ី នៅម៉ោង១១ថ្ងៃត្រង់(ក្នុងករណីគ្មានការកែប្រែ)»។
សម្តេចតេជោ នឹងទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន។ ពីថ្ងៃ៥ ដល់ថ្ងៃ៧ សម្តេចតេជោ ហ៊ុន សែន នឹងមានជំនួបជាមួយថ្នាក់ដឹកនាំឥណ្ឌូណេស៊ី ដោយដំណើរទស្សនកិច្ចនេះនឹងរៀបចំធ្វើបាឋកថា នៅលេខាធិការដ្ឋានអាស៊ាន នាល្ងាចថ្ងៃ៥ឧសភា។ តាមការគ្រោងទុកសម្តេចអគ្គមហាសេនាបតីតេជោ នឹងធ្វើបាឋកថាមួយទៀតនៅវិទ្យាស្ថានសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា នាទីក្រុងហ្សាកាតា ព្រឹកថ្ងៃ៦ឧសភា។ ពេលថ្ងៃត្រង់ ៧ឧសភា សម្តេចនឹងធ្វើដំណើរទៅកាន់ទីម័រខាងកើត ដើម្បីទស្សនកិច្ចផ្លូវការរហូតល្ងាចថ្ងៃទី៩ ឧសភា ២០២៥ ទើបមកដល់កម្ពុជាវិញ។
នៅថ្ងៃទី១០ ខែឧសភា មិនទាន់បានសម្រាកវាយកូនគោលទេព្រោះរឿងគ្រួសារបានមកដល់ទៀតហើយនោះគឺចូលរួមកាត់សក់ ចងដៃឱ្យចៅស្រីដែលជាកូនរបស់ក្មួយស្រីបង្កើតដែលកូនរបស់បងប្រុសរបស់ភរិយាសម្តេចដែលត្រូវរៀបការដែលសម្តេចនឹងអញ្ជើញត្រូវចូលរួមទាំងព្រឹកទាំងល្ងាចដោយខានមិនបាន។ ចំនុចទាំងអស់នេះហើយ ដែលសម្តេចតេជោ ហ៊ុន សែន លើកពីខាងដើមថាពិបាកបែងចែករវាងការងារ និងបញ្ហាគ្រួសារ៕
អត្ថបទដោយ៖ cambodia-nation-media