ការិយាល័យគយនិងរដ្ឋាករច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនខេត្តតាកែវ

 សង្គម
 ០២ ឧសភា ២០២៥
 91
លោកឧត្តមសេនីយ៍ទោ ឡេង ប៊ុនណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំក្រុមការងារនៃនាយកដ្ឋានត្រួត ពិនិត្យសារធាតុញៀននិងសារធាតុគីមីផ្សំ ជួបប្រជុំជាមួយការិយាល័យគយនិងរដ្ឋាករច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនខេត្តតាកែវ ដែលដឹកនាំដោយលោក កែវ ផាន ប្រធាន។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយលោកឧត្តមសេនីយ៍ទោ អ៊ុយ រ៉ាត់ ប្រធាននាយកដ្ឋាន និងក្រុមការងារនៃនាយកដ្ឋានត្រួតពិនិត្យសារធាតុញៀននិងសារធាតុគីមីផ្សំ រួមជាមួយនឹងមន្ត្រីជំនាញពាក់ព័ន្ធនៃការិយាល័យគយនិងរដ្ឋាករច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន។ កិច្ចប្រជុំខាងលើមានគោលបំណង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការត្រួតពិនិត្យលើការដឹកជញ្ជូនសារធាតុគីមីផ្សំឆ្លងកាត់ព្រំដែនចូលមកក្នុងប្រទេសកម្ពុជា និងដើម្បីជំរុញការផ្លាស់ប្តូរព័ត៎មានរវាង មន្រ្តីគយព្រំដែន ជាមួយនឹងអាជ្ញាធរដែនដីរាជធានីខេត្ត អំពីការចរាចរដឹកជញ្ជូនសារធាតុគីមីផ្សំចេញពីព្រំដែនទៅកាន់ក្រុមហ៊ុន រោងចក្រ សហគ្រាសក្នុងរាជធានីខេត្តនីមួយៗ ដើម្បីបន្តគ្រប់គ្រងឲ្យបានត្រឹមត្រូវច្បាស់លាស់ ឈានទៅបង្ការទប់ស្កាត់បានពីការលួចបង្វែរពីជំនួញស្របច្បាប់ យកទៅលួចលាក់កែច្នៃផលិតគ្រឿងញៀនខុសច្បាប់នៅក្នុង ប្រទេសកម្ពុជា៕

អត្ថបទដោយ៖ cambodia-nation-media