ថៃបិទច្រកទ្វារព្រំដែនអន្តរជាតិអានសេះ ដោយឯកតោភាគី

 សង្គម
 ០២ ឧសភា ២០២៥
 83
ច្រកទ្វារអន្តរជាតិអានសេះ ស្ថិតនៅព្រុំដែន នៃខេត្តព្រះវិហារ ត្រូវបានកងកម្លាំងប្រចាំការ នៅច្រកទ្វារព្រំដែនអានម៉ា នៃភាគីថៃ បិទដោយឯកតោភាគី នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥​។ ច្រកទ្វារព្រំដែននេះ បើកដំណើរការដោះដូរទំនិញរយៈពេល ២ថ្ងៃ ក្នុង១សប្តាហ៍ គឺនៅថ្ងៃអង្គារ៍ និងថ្ងៃព្រហស្បតិ៍ ដោយមានការផ្លាស់ប្តូរទំនិញគ្នាបន្តិចបន្តួចប៉ុណ្ណោះ។ ការបិទច្រកទ្វារនេះ គឺមិនមានភាគីណាមួយ ចំណេញនោះទេ ផ្ទុយទៅវិញធ្វើឱ្យអាជីវករ ទាំងសងខាង កម្ពុជា-ថៃ មានការខាតបង់ ផលប្រយោជន៍ ប៉ុន្តែតាមការពិនិត្យជាក់ស្តែង គឺអាជីវករថៃ មានការខាតបង់ច្រើនជាង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអានសេះខេត្តព្រះវិហារ។​

អត្ថបទដោយ៖ cambodia-nation-media