ស.ស.យ.ក. រាជធានីភ្នំពេញ រួមជាមួយអង្គការមូលនិធិសប្បុរសធម៌ ឆឺជីចូលរួមលើកកម្ពស់ការយល់ដឹងអំពីពុទ្ធសាសនា

 សង្គម
 ០១ ឧសភា ២០២៥
 92
ស.ស.យ.ក. រាជធានីភ្នំពេញ រួមជាមួយអង្គការមូលនិធិសប្បុរសធម៌ ឆឺជី បានឯកភាពគ្នា ក្នុងការចូលរួមលើកកម្ពស់ការយល់ដឹងអំពីពុទ្ធសាសនា ដោយផ្សារភ្ជាប់​ការគោរពប្រតិបត្តិតាមពុទ្ធឱវាទ ស្របនឹងការ​រស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា​ និងការលេីកកម្ពស់សុខភាពសិក្សា​ ដែលជាគោលនយោបាយអទិភាពមួយរបស់រាជរដ្ឋាភិបាល​ អាណត្តិ​ទី៧​នេះ។ បន្ថែមពីនេះ​ ស.ស.យ.ក.​ រាជធានីភ្នំពេញ​ និងអង្គការឆឺជី​ នឹងចូលរួមលេីកកម្ពស់សុខភាពសិក្សា​​ ជូនដល់កុមារតូច ដែលកំពុងសិក្សាក្នុងសាលាមត្តេយ្យនៅតាមសហគមន៍ ដែលមានការខ្វះខាត តាមរយៈ​ ការផ្ដល់នូវអាហារូបត្ថម្ភពោរពេញទៅដោយវីតាមីន និងជីវជាតិ មានអត្ថប្រយោជន៍ជួយដល់ការលូតលាស់រាងកាយ និងខួរក្បាល ជាអាទិ៍៖​ ការផ្ដល់នូវទឹកដោះគោស្រស់ ពងទា និងចេកណាំវ៉ាខ្មែរជាដើម។

អត្ថបទដោយ៖ cambodia-nation-media