កម្ពុជាបន្តជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយនៅអាស៊ី និងជាផ្ទះទី២ របស់អ្នកទេសចរពីប្រទេសក្នុងតំបន់អ៊ឺរ៉ុប កាន់តែច្រើនឡើង
ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បានបង្ហាញនូវទស្សនរួមគ្នាថា ទេសចរណ៍ ជាកត្តាជួយឱ្យទំនាក់ទំនងរវាងប្រទេស និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា និងចក្រភពអង់គ្លេសកាន់តែខិតជិត និងស្និទ្ធស្នាលនឹងគ្នាឡើង។ ហើយកំណើនចំនួនទេសចរពីចក្រភពអង់គ្លេសមកកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំនេះ បានមកពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈល្អរបស់កម្ពុជា ដែលកម្ពុជាត្រូវបានចាត់ទុកថាជាគោលដៅទេសចរណ៍មានសុខសុវត្តិភាពខ្ពស់និងមានការអភិវឌ្ឍឆាប់រហ័សលើគ្រប់វិស័យពីសំណាក់អ្នកទេសចរ និងធុរជនពីចក្រភពអង់គ្លេស និងអន្តរជាតិ៕
អត្ថបទដោយ៖ cambodia-nation-media