ពិធីចុះអនុស្សរណៈរវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសាកលវិទ្យាល័យការពារជាតិ និងពិធីប្រគល់ -ទទួលសម្ភារៈការិយាល័យសិក្សា ជូនសាកលវិទ្យាល័យការពារជាតិ

 សង្គម
 ៣០ មេសា ២០២៥
 64
ការចុះអនយស្សារណះនេះ គឺជាការប្រមូលផ្តុំនូវបញ្ញាវ័ន្ត ដើម្បីកសាងធនធានមនុស្ស ពង្រឹងស្ថាប័ន និងការលើកទឹកចិត្តមនុស្សឱ្យមានការចូលរួម។ នេះជាការឆ្លើយតបយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលកំណត់ធនធានមនុស្សជាកត្តាស្នូល រួមទាំងឆ្លើយតបទៅនឹងគោលនយោបាយកំណែទម្រង់សាធារណៈដែលដឹកនាំដោយក្រសួងមុខងារសាធារណៈ។ សូមគូសបញ្ជាក់ជូនថា នាទីស្តីការក្រសួង មានរៀបចំ ពិធីចុះអនុស្សរណៈរវាង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយសាកលវិទ្យាល័យការពារជាតិ នៃក្រសួងការពារជាតិ និង ប្រគល់-ទទួលសម្ភារៈការិយាល័យសិក្សាជូនសាកលវិទ្យាល័យការពារជាតិ ក្រោមអធិបតីភាព ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាត៕

អត្ថបទដោយ៖ cambodia-nation-media