អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ” ក្រោមប្រធានបទ “រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាពនិងភាពធន់”

 សង្គម
 ៣០ មេសា ២០២៥
 51
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតីក្នុងពិធី "អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ” ក្រោម ប្រធានបទ "រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាពនិងភាពធន់” និងពិធីប្រគល់ប័ណ្ណសរសើរ ជូនសហគ្រាស គ្រឹះស្ថានដែលមានស្នាដៃល្អ ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿង ញៀននៅកន្លែងធ្វើការ ប្រចាំឆ្នាំ២០២៤។ ពិធីនេះត្រូវបានរៀបចំ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (Manhattan) ខេត្តស្វាយរៀង ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំក្រសួង, ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង, អភិបាល និងអភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង, សាលាដំបូងខេត្ត, អាជ្ញាធរក្រុងបាវិត, មន្រ្តីរាជការនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, នគរបាលតំបន់ប្រតិបត្តិការសឹករង, កងរាជអាវុធហត្ថខេត្ត, ថ្នាក់ដឹកនាំសហជីព, សមាគមនិយោជក និងបងប្អូនកម្មករនិយោជិត សរុបប្រមាណ ២ពាន់នាក់៕  

អត្ថបទដោយ៖ cambodia-nation-media