កិច្ចប្រជុំលើកទី១ របស់គណៈកម្មការត្រីភាគីប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀន

 សង្គម
 ៣០ មេសា ២០២៥
 72
នៅសាលប្រជុំ លេខ១ ទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានរៀបចំកិច្ចប្រជុំ លើកទី១ របស់គណៈ កម្មការត្រីភាគី ប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀន ក្នុងគោលបំណងប្រកាសសមាសភាព និងពិនិត្យវឌ្ឍនភាព ការងារប្រយុទ្ធ នឹងជំងឺអេដស៍ និងគ្រឿងញៀននៅកន្លែងធ្វើការ ក្រោមអធិបតីភាព ឯកឧត្តម វេជ្ជ.ហ៊ុយ ហានសុង រដ្ឋលេ ខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធាន ក.ត.អ.គ.ញ ដោយមានការ ចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀន ជាសមាជិកពេញសិទ្ធិ និងអមដំណើរ ដោយលោកវរសេនីយ៍ទោ វ៉ែន កុសល អនុប្រធាននាយកដ្ឋាន តំណាងនាយកដ្ឋានព្យាបាល ស្តានីតិសប្បទា និងសមាហរណកម្ម និងមានការចូលរួមផងដែរពីក្រសួងពាក់ព័ន្ធជាសមាជិកនៃគណៈកម្មការត្រីភាគីប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀន។ ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ និងលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកន្លែងធ្វេីការ ជូនដល់អង្គប្រជុំផងដែរ៕

អត្ថបទដោយ៖ cambodia-nation-media