AFC៖ប្រធានក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ចែកសំបុត្រ និងកន្សែងដល់អ្នកសារព័ត៌មាន ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ
សំណេររបស់ឯកឧត្តម ឌី វិជ្ជា បានសរសេរថា៖«សូមជម្រាបជូនដល់បងប្អូនសារព័ត៌មានកីឡាទាំងអស់ ខ្ញុំនឹងផ្តល់ជូនសំបុត្រទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ AFC Challenge League ក្នុងម្នាក់ចំនួន ០២សំបុត្ររួមទាំងទាំងកន្សែងក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង សម្រាប់ចូលរួមទស្សនា និងផ្សព្វផ្សាយពីសកម្មភាពនានាក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ»។
សូមបញ្ជាក់ផងដែរថា ព្រះខ័នរាជស្វាយរៀង បានឈានដល់វគ្គផ្តាច់ព្រ័ត្រនេះបន្ទាប់ពីយកឈ្នះក្រុមខ្លាំងមកពីប្រទេសឥណ្ឌូណេស៊ី Madura United FC សរុបលទ្ធផលទាំងពីរជើង ៦-៣។ ក្នុងជើងទី១ ព្រះខ័នរាជស្វាយរៀងឈ្នះ Madura United ក្នុងលទ្ធផល ៣-០ នាការប្រកួតក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ និងជើងទី២ ក្រុមទាំងពីររក្សាលទ្ធផលស្មើគ្នា ៣-៣ នាការប្រកួតក្នុងទឹកដី ម៉ាឌូរ៉ា យូណាធីត។
ចំនែកក្រុម FK Arkadag មុនបន្តដំណើរមកដល់វគ្គផ្តាច់ព្រ័ត្រនេះគេបានវាយបកយកឈ្នះក្រុមខ្លាំង AL Arabi សរុបលទ្ធផលទាំងពីរជើង ៣-២។ ក្នុងជើងទី១ FK Arkadag ចាញ់ AL Arabi ក្នុងលទ្ធផល ២-០ និងជើងទី២ គេបានយកឈ្នះវិញក្នុងដីខ្លួនដោយបញ្ចប់លទ្ធផល ៣-០៕
អត្ថបទដោយ៖ cambodia-nation-media