សម្តេចតេជោ ហ៊ុន សែន ជួបមេដឹកនាំកំពូលៗរបស់វៀតណាម..

 សង្គម
 ២៩ មេសា ២០២៥
 114
(ហូជីមិញ, វៀតណាម)៖ ក្នុងដំណើរអញ្ជើញចូលរួមអបអរសាទរខួប​៥០ឆ្នាំនៃ​ការ​បង្រួបបង្រួមប្រទេសវៀតណាម នៅរសៀលថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជន​កម្ពុជា បានអញ្ជើញជួបសម្តែង​ការគួរសម និងពិភាក្សាការងារជាមួយ​មេដឹកនាំកំពូលៗ​របស់វៀតណាម​ជាបន្តបន្ទាប់។ មេដឹកនាំកំពូលរបស់វៀតណាម ដែលសម្តេចតេជោ បានជួបនោះរួមមាន៖ លោក ជិន ថាញ់មិន ប្រធានរដ្ឋ​សភាវៀតណាម, លោក តូ ឡឹម អគ្គលេខាមជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម, លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម។ សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់លោក តូ ឡឹម, នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រតិភូជាន់ខ្ពស់​របស់​កម្ពុជា អញ្ជើញទៅប្រទេសវៀតណាម ដើម្បីចូលរួមពិធីអបអរសាទរខួប៥០​ឆ្នាំ​នៃការបង្រួបបង្រួមប្រទេសវៀតណាម ដែលរៀបចំធ្វើឡើងនៅទីក្រុងហូជីមិញ៕

អត្ថបទដោយ៖ cambodia-nation-media