ឯកឧត្តម ហ៊ុន ម៉ានី៖«សាសនា មានសារៈសំខាន់ក្នុងការអប់រំ ទូន្មានប្រៀនប្រដៅមនុស្សដើរតាមគន្លង និងមានផ្នត់គំនិតល្អប្រកបដោយសីលធម៌ និងចរិយាល្អ»
ទន្ទឹមនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា “ក្នុងនាមជាសាសនារបស់រដ្ឋ និងរបស់ប្រជាពលរដ្ឋខ្មែរភាគច្រើន ព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរឹតចំណងសាមគ្គីភាព របស់ប្រជាជាតិខ្មែរ ដើម្បីចូលរួមចំណែកការពារ និងអភិរក្សប្រពៃណី អត្តសញ្ញាណជាតិ និងបុព្វហេតុសង្គមជាតិជារួម។”
ជាមួយនឹងការស្វែងយល់ពីសារៈសំខាន់នៃសាសនានូវក្នុងវប្បធម៌ខ្មែរនេះ ការវិភាគមុខងារនឹងចូលរួមចំណែកក្នុងការជួយពង្រឹងស្ថាប័ន ជាពិសេសជួយពង្រឹងនូវការអនុវត្តការងាររបស់ក្រសួងធម្មការនិងសាសនា ឱ្យកាន់តែមានប្រសិទ្ធភាព និងសម្រេចបាននូវសមិទ្ធផលស្របជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលផង និងសម្រេចបាននូវសមិទ្ធផលផ្សេងៗ ជូនប្រទេសជាតិ និងប្រជាជនផង។
សូមបញ្ជាក់បន្ថែមផងដែរថា ក្រសួងធម្មការនិងសាសនា ជាក្រសួងទី២៤ ដែលក្រសួងមុខងារសាធារណៈ បានសហការជាមួយក្រសួង ស្ថាប័ន ដើម្បីរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួង ស្ថាប័ន» គិតត្រឹមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥៕
អត្ថបទដោយ៖ cambodia-nation-media