រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រគល់ប័ណ្ណសរសើរជូនសហគ្រាស គ្រឹះស្ថានដែលមានស្នាដៃល្អ ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀន
នាឱកាសនោះដែរ ក៏មានរៀបចំពិធីប្រគល់ប័ណ្ណសរសើរជូនសហគ្រាស គ្រឹះស្ថានដែលមានស្នាដៃល្អ ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀននៅកន្លែងធ្វើការ ប្រចាំឆ្នាំ២០២៤ ផងដែរ។ ពិធីដ៏មានអត្ថន័យនេះ មានវត្តមានចូលរួមពីថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោកជំទាវប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង, លោកអភិបាល និងលោកស្រីអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង, តំណាងសាលាដំបូងខេត្ត, គណៈអភិបាលក្រុងបាវិត, មន្រ្តីរាជការ នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត, តំណាងនគរបាលតំបន់ប្រតិបត្តិការសឹករង, កងរាជអាវុធហត្ថខេត្ត, ថ្នាក់ដឹកនាំសហជីព, សមាគមនិយោជក និងបងប្អូនកម្មករនិយោជិត សរុបប្រមាណ ២ពាន់នាក់។
ការប្រារព្ធទិវាពលកម្មអន្តរជាតិនៅឆ្នាំ២០២៥នេះ បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់លក្ខខណ្ឌការងារសមរម្យ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ព្រមទាំងការយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់បងប្អូនកម្មករនិយោជិតនៅកន្លែងធ្វើការផងដែរ៕
អត្ថបទដោយ៖ cambodia-nation-media