សុខភាព ចំណេះដឹង និងជីវភាពរស់នៅប្រចាំថ្ងៃ ជាគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងប្រិសិទ្ធភាព

 សេដ្ឋកិច្ច
 1 ថ្ងៃមុន
 35
នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើជាអធិបតីភាពក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៣១, ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ដែល​តភ្ជាប់ភូមិសាស្ត្រខេត្តតាកែវ,​ កំពត, កណ្តាល, កំពង់ស្ពឺ និង​កែប និងជាហេដ្ឋា​រចនាសម្ព័ន្ធសេដ្ឋកិច្ចដ៏សំខាន់មួយទៀត ឆ្ពោះ​ទៅកាន់បណ្តាគោលដៅផ្សេងៗ។ មានប្រសាសន៍ក្នុងពិធីខាងលើ សម្តេចមហាបវរធិបតី ចាត់ទុក សុខភាព, ចំណេះដឹង និងជីវភាព​រស់នៅប្រចាំថ្ងៃ ជាជីភាពដែលពលរដ្ឋត្រូវការចាំបាច់ ដូចនេះទើប​រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគន្លឹះចំនួន៥ ដើម្បីលើកកម្ពស់​តម្រូវការស្នូលទាំង៣នេះ សំដៅធានាការបំពេញសេចក្តីត្រូវ និងការអភិវឌ្ឍប្រកបដោយចីរភាព និងប្រសិទ្ធភាព។ រាជរដ្ឋាភិបាល ក៏បានបើកចំហរក្នុងការធ្វើពាណិជ្ជកម្មជាមួយគ្រប់បណ្តា​ប្រទេសទាំងអស់ខិតខំទាញយកពីគ្រប់សក្តានុពលទាំងក្នុង និងក្រៅប្រទេស ដើម្បីបន្តជំរុញការ​អភិវឌ្ឍ និងការពារនូវអ្វីៗដែលមានស្រាប់ និងបន្តឆ្ពោះទៅមុខបន្ថែមទៀត។ បន្ថែមពីនេះ សម្តេចមាយករដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការអភិវឌ្ឍលើផ្លូវ-ថ្នល់ ដែលជាអាទិភាពទី២ ក្នុងចំណោមអាទិភាពទាំង៥ របស់រាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់ និងជំរុញការវិនិយោគ។ ផ្លូវ-ថ្នល់ ជាសរសៃឈាមយ៉ាងសំខាន់ ប្រៀបបានទៅនឹង​សរសៃ​ឈាមក្នុងខ្លួនមនុស្ស ដែលធានាដល់ភាពរស់នៅប្រចាំថ្ងៃ។ ដូចនេះ, ការវិនិយោគលើការកសាងផ្លូវ-ថ្នល់, ស្ពាន ជាជម្រើស​ដ៏​ត្រឹមត្រូវបំផុតក្នុងការចែករំលែកភាគលាភនៃការរីកចំរើនទៅដល់ប្រជាពលរដ្ឋពិតប្រាកដ និងស្មើ​ភាព។ បច្ចុប្បន្ននេះ,​យើងទទួលបានមនុញ្ញផល ជាផ្លែផ្កានៃផ្ការីកនៃចលនាកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍពីខេត្តមួយទៅខេត្តមួយ ដើម្បីលើកកម្ពស់កម្រិតជីវភាពប្រជាជនកាន់តែល្អប្រសើរ។ សម្តេចបវរធិបតី បានបញ្ជាក់ផងដែរថា អ្នកដែលបានផលពីការអភិវឌ្ឍនេះ គឺប្រជាពលរដ្ឋផ្ទាល់នៅក្នុងខេត្ត, អ្នកឆ្លងកាត់ និងធ្វើដំណើរធុរកិច្ច ហើយបានប្រែក្លាយកម្ពុជា ជាគោលដៅវិនិយោគ និងទេសចរណ៍កាន់តែច្រើន ដើម្បីទាញផល មកជូន​ប្រជាពលរដ្ឋនៅមូលដ្ឋាន ពោលគឺការពង្រាយនូវការអភិវឌ្ឍឱ្យបានគ្រប់ទីកន្លែង។ នាពិធីនោះដែរ សម្តេចបវរធិ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែល​ប្រើ​ប្រាស់ផ្លូវ-ថ្នល់ សូមគោរពច្បាប់ចរាចរណ៍ និងបើកបរ​ ដោយមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីបង្ការគ្រោះ​ថ្នាក់ចរាចរណ៍នានា ជាយថាហេតុ។​ ផលរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ជាឃាតករដែលសម្លាប់ប្រជាពលរដ្ឋ​លាក់មុខយ៉ាងសកម្ម បន្ទាប់ពីសង្គ្រាមដែលយើងបានឆ្លងកាត់ ហើយផ្តល់ការខាតបង់យ៉ាងច្រើនលើ​ការខូចខាតទាំងការចំណាយលើការព្យាបាល ការជួសជុលមធ្យោបាយដែលខូចខាត ក៏ដូចជា​ហេដ្ឋារចនាសម្ព័ន្ធផងដែរ។ ជាមួយគ្នានេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ទៅដល់​រដ្ឋបាលខេត្តដែលពាក់ព័ន្ធ ក្រោយទទួលបានសមិទ្ធផលថ្ងៃនេះ ត្រូវខិតខំបង្កលក្ខណៈ ជំរុញ និង​សម្របសម្រួលដល់ការអភិវឌ្ឍ ការវិនិយោគឱ្យកាន់តែខ្ពស់បន្ថែមទៀត ដោយប្តូរពីទស្សនៈ " គេមកវិនិយោគក្នុងខេត្តខ្ញុំបានអ្វី" មកជា "ប្រជាពលរដ្ឋយើងនឹងទទួលបានអ្វីពីការអភិវឌ្ឍ និងការ​វិនិយោគ" ហើយកត្តាអាទិភាពបំផុតនោះ គឺការជំរុញ "ការផ្តល់សេវាឱ្យល្អបំផុត រហ័ស និង​ជឿ​ទុកចិត្ត"៕

អត្ថបទដោយ៖ cambodia-nation-media