កម្ពុជាបណ្តេញជនជាតិវៀតណាម ២៥នាក់ ចេញពីកម្ពុជា
ថ្មីៗនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ២៥នាក់ (ស្រី៣នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងព្រៃវល្លិ៍ ខេត្តស្វាយរៀង ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន អនុវត្តទោសចប់ (បទលួចមានស្ថានទម្ងន់ទោស បទកាន់កាប់ និងចាត់ចែងល្បែងស៊ីសងខុសច្បាប់ និងបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន)។
ជនជាតិវៀតណាមខុសច្បាប់ទាំងនេះ បញ្ជូនមកពីនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលពីស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងខេត្តកណ្តាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមណ្ឌលអប់រំកែប្រែទី១ នៃអគ្គនាយកដ្ឋានពន្ធនាគារ៕ អត្ថបទដោយ៖ cambodia-nation-media