នាវាចំបាំងកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី ចំនួន៣គ្រឿង ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេល ៤ថ្ងៃ

 សង្គម
 ២៨ មេសា ២០២៥
 122
នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី ២៨ខែមេសា ឆ្នាំ២០២៥ នាវាចំបាំងកងទ័ពជើងទឹក សហព័ន្ធរុស្ស៊ី ចំនួន ៣គ្រឿង ដឹកនាំដោយលោក វរនាវីឯក ALEKSEI ANTSIFEROV នាយសេនាធិការ នៃផ្នែកនាវានៅលើផ្ទៃទឹក កងនាវាប៉ាស៊ីហ្វិកនៃសហព័ន្ធរុស្ស៊ី ជាប្រធានប្រតិភូ ដឹកនាំកងនាវាសហព័ន្ធរុស្ស៊ី ចំនួន៣គ្រឿង មាននាវិកសរុបចំនួន២៦២ នាក់ បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេល ៤ថ្ងៃ(ថ្ងៃទី ២៨ខែមេសា ដល់ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥) ឯកឧត្តម អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុឯកឧត្តម មេបញ្ជាការមូលដ្ឋានសមុទ្ររាម ឯកឧត្តម មេបញ្ជាការកងទ័ពជើងទឹក នៃកងយុទ្ធពលខេមរភូមិន្ទ បានទទួលប្រតិភូនាវាខាងលើ ។ ក្រោយពេលចូលសំចត និងមាន សកម្មភាព លេងកីឡាជាមិត្តភាព មានបាល់ទះ បាល់ទាត់ រវាងនាវិកកងទ័ពជើងទឹក សហព័ន្ធរុស្ស៊ី ជាមួយនាវិកកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាមផងដែរ។ ចំពោះ លក្ខណៈបច្ចេកទេសនាវាខាងលើ ក្នុងនោះនាវា -ទីមួយឈ្មោះ REZKIY លេខ 343 ទម្ងន់ផ្ទុក 2,250 តោន បណ្ដោយ 104.5 ម៉ែត្រ ទទឹង 13 ម៉ែត្រ ជម្រៅទឹក 7.95 ម៉ែត្រ មាននាវឹកសរុបចំនួន 100 នាក់ មេបញ្ជាការនាវា លោក វរនាវីឯក Evgenii KOVA LEV   ២ -នាវាទីពីរឈ្មោះ HERO លេខ 339 ទម្ងន់ផ្ទុក 2,250 តោន បណ្ដោយ 104.5 ម៉ែត្រ ទទឹង 13 ម៉ែត្រ ជម្រៅទឹក 7.95 ម៉ែត្រ មាននាវឹកសរុបចំនួន 100 នាក់ មេបញ្ជាការនាវា លោក វរនាវីឯក DMITRII GUNKO ៣-នាវាទីបីឈ្មោះ PECHENGA ទម្ងន់ផ្ទុក 12,891 តោន បណ្ដោយ 130 ម៉ែត្រ ទទឹង 20 ម៉ែត្រ ជម្រៅទឹក 7.2 ម៉ែត្រ មាននាវឹកសរុបចំនួន 62 នាក់ មេបញ្ជាការនាវា លោក GONCHAR Aleksandr៕

អត្ថបទដោយ៖ cambodia-nation-media