តើក្រុមអ្នកមានបុណ្យ FC Barcelona អាចគ្រងដំណែងជើងឯកពានរង្វាន់ UCL បានដែរឬទេ?

 កីឡា
 2 ថ្ងៃមុន
 21
ឆ្នាំ២០២៥នេះ អាចថាជារដូវកាលដ៏គាប់ប្រសើររបស់ក្រុមអ្នកមានបុណ្យ FC Barcelona ជាមួយនឹងការដឹកនាំដ៏ល្អរបស់គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ លោក Hansi Flick។ បន្ទាប់ពីបំបាក់ក្រុមអធិរាជស Real Madrid គ្រងដំណែងជើងឯកពានរង្វាន់ Copa de Rey ជាលើកទី៣២ ក្រុមអ្នកមានបុណ្យមួយនេះកំពុងតែឈរកំពូលតារា Laliga បណ្តោះអាសន្នជាមួយនឹងការនាំមុខក្រុមអធិរាជស ៤ពិន្ទុផងដែរ ហើយគេក៏នៅមានឱកាសប្រជែងពានរង្វាន់ UCL ទៀតផងក្នុងឆ្នាំ២០២៥នេះ។ តើរដូវកាលនេះជារដូវកាលរបស់ FC Barcelona ដែរឬទេ? ក្រុមបាល់ទាត់ដែលមានប្រជាប្រិយភាពខ្លាំងនៅលើពិភពលោក FC Barcelona កំពុងតែកក់កៅអីសម្រាប់ដំណែងពានរង្វាន់លីគកំពូលប្រទេសអេស្ប៉ាញ ដោយ៣៣ប្រកួតមាន ៧៦ពិន្ទុក្នុងដៃនាំមុខក្រុមគូប្រជែងដ៏ស្អិតរមួត Real Madrid ដែលគេមាន ៧២ពិន្ទុក្នុងដៃ។ ក្រុមទាំងពីរនឹងជួបគ្នាក្នុងជំនួប El Clasico នាថ្ងៃទី១១ ខែឧសភា។ ការប្រកួតរបស់ក្រុមដ៏មានប្រជាប្រិយភាពរបស់ប្រទេសអេស្ប៉ាញ FC Barcelona ក៏នឹងត្រូវទទួលភ្ញៀវ Inter Milan មកពីចក្រភពរ៉ូមនៃប្រទេសអ៊ីតាលីផងដែរ ក្នុងជើងទី១ ដែលនឹងត្រូវធ្វើឡើងនាកីឡដ្ឋានEstadi Olimpic Lluis Companys ក្រុងBarcelona ប្រទេសអេស្ប៉ាញ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ រីឯការប្រកួតជើងទី២ នឹងធ្វើឡើងនៅទឹកដីអ៊ីតាលី នាកីឡដ្ឋាន Stadio Sa siro ក្នុងក្រុង Milan ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥។ ស្ថិតិការប្រកួតរបស់ក្រុម FC Barcelona Barcelona គេបានយកឈ្នះក្រុម Real Madrid នៅចុងម៉ោងនៃវគ្គទី២ ក្នុងម៉ោងបន្ថែម​ ១៥នាទីពីរលើក ដោយខ្សែការពារ Jules Kounde ស៊ុតពីលើប្រអប់ទីនាំឱ្យក្រុមរបស់លោក Hansi Flick ប្រកាសជ័យជម្នះដោយបើកចំហរ។ ស្ថិតិការប្រកួតរបស់ក្រុម Inter Milan   Inter Milan គេបានរបូត៣ពិន្ទុនៅក្នុងការប្រកួតលីគអ៊ីតាលី សារីអេ Serie A បន្ទាប់ពីចាញ់ក្រុម AS Roma ក្នុងលទ្ធផល ១-០ កាលពីថ្ងៃតី២៧ មេសា នៅ Estadio San Siro។ នៅសល់៣ប្រកួតក្នុងដៃទៀតសម្រាប់ក្រុម Inter ប៉ុន្តែគេចាញ់ក្រុម Napoli ៣ពិន្ទុដែលកំពុងឈរកំពូលតារាងបណ្តោះអាសន្ន។      

អត្ថបទដោយ៖ cambodia-nation-media