សម្តេចតេជោ ផ្តល់ប្រាក់ដល់គ្រួសារ ស្រីតី ៣០លានរៀល និងលុយដុល្លារ ១ម៉ឺនដុល្លារ ទិញដី និងផ្តល់ប្រាក់ខែ១លានរៀងរាល់ខែក្នុងររយៈពេល៣ឆ្នាំ

 សង្គម
 0 ម៉ោងមុន
 109
នារសៀលថ្ងៃទី២៧ ខែមេសា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រុមគ្រួសាររបស់កុមារី ស៊ុន ស្រីតី (ចៅស្រីតូច លក់ផ្កា) ចូលជួប និងបានសួរសុខទុក្ខនៅក្នុងភូមិគ្រឹះរបស់សម្តេចតេជោ នៅក្រុងតាខ្មៅ។ ជាមួយគ្នានោះដែរ ដើម្បីសម្រួលដល់ការរស់នៅរបស់គ្រួសារកុមារី ស៊ុន ស្រីតី សម្ដេចតេជោ បានផ្ដល់ប្រាក់ដុល្លារចំនួន ១០,០០០ដុល្លារសហរដ្ឋអាម៉េរិក និង ប្រាក់រៀលចំនួន ៣០លានរៀល ដោយដាក់ចូលគណនីធនាគារអោយ។ សម្ដេចតេជោ ក៏នឹងផ្ដល់ប្រាក់ ១លានរៀលក្នុង១ខែ (រយៈពេល៣ឆ្នាំ) ព្រមទាំងទិញដីសម្រាប់ធ្វើផ្ទះឱ្យ និងដីសម្រាប់ធ្វើចំការដែលនៅខាងក្រោមភ្នំគិរីរម្យជាប់ផ្លូវធំ ដែលអាចប្រកបរបរលក់ចាប់ហួយ និងអាចធ្វើចំការ ចញ្ចឹមសត្វបាន ពិសេសគឺកាន់តែងាយស្រួលសម្រាប់កូនៗទៅសាលារៀន៕

អត្ថបទដោយ៖ cambodia-nation-media