ផ្ទុះកំពង់ផែនៅអុីរ៉ង់៖ មនុស្ស១៤នាក់បាត់បង់ជីវិត ៧៥០នាក់របួស និង០៦នាក់ទៀតបាត់ខ្លួន
លោក Eskandar Momeni រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអុីរ៉ង់ បាននិយាយថា មនុស្សចំនួន ០៦នាក់ទៀតនៅតែបាត់ខ្លួន ខណៈដែលក្រុមពន្លត់អគ្គីភ័យនៅតែបន្តធ្វើការដើម្បីពន្លត់គ្រោះអគ្គីភ័យនេះ បើទោះបីជាមានការប្រឈមដោយខ្យល់បក់ខ្លាំងក៏ដោយ។ លោក អេសកាន់ដា បញ្ជាក់ថាតួរលេខអ្នកដែលស្លាប់កើនដល់១៤នាក់ និងរបួស៧៥០នាក់ គិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥។ នេះបើតាមការចេញផ្សាយរបស់ CNN។
អត្ថបទដោយ៖ cambodia-nation-media