App Nodrug ការរាយការណ៍ទាន់ចិត្តករណីគ្រឿងញៀន រហូតសមត្ថកិច្ចឃាត់ជនសង្ស័យបាន ០៦នាក់

 សង្គម
 1 ថ្ងៃមុន
 70
នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ គល់ យី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីទទួលបានព័ត៌មាន កម្លាំងយើងបានចុះទៅដល់ទីតាំង និងធ្វើការស្រាវជ្រាវមុខសញ្ញាដែលប្រជាពលរដ្ឋរាយការណ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បន្ទាប់ពីធ្វើការស្រាវជ្រាវ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រា បានចុះធ្វើការត្រួតពិនិត្យនៅផ្ទះ ដែលប្រជាពលរដ្ឋបានរាយការណ៍ថាមានករណីជក់គ្រឿងញៀន ជាលទ្ធផលកម្លាំងសមត្ថកិច្ចយើងបានធ្វើការត្រួតពិនិត្យរកឃើញ មុខសញ្ញាប្រើប្រាស់គ្រឿងញៀន ចំនួន០៦នាក់ ស្រី០១នាក់ រួមមាន៖
១-ឈ្មោះ លា ពុធ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាម (មានសារធាតុញៀន)
២-ឈ្មោះ កា រីម ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរឥស្លាម (មានសារធាតុញៀន)
៣-ឈ្មោះ ប៉ែន សំរ៉ូត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាម (មានសារធាតុញៀន)
៤-ឈ្មោះ រ៉ា យូសុះ ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរឥស្លាម (មានសារធាតុញៀន)
៥-ឈ្មោះ សុះ កាស្រី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរឥស្លាម (មានសារធាតុញៀន)
៦-ឈ្មោះ យ៉ា ស្រីម៉ៅ ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរឥស្លាម (មានសារធាតុញៀន)
បច្ចុប្បន្នអ្នកញៀនគ្រឿងញៀនខាងលើ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ (បញ្ជូនទៅកាន់មជ្ឍមណ្ឌលព្យាបាល បន្សាប និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន)៕

អត្ថបទដោយ៖ cambodia-nation-media