ស្ថានទូតចិនប្រចាំកម្ពុជា អបអរសាទរ! កញ្ញា ស៊ូ លីយ៉ា ទទួលបានជ័យលាភីលេខ១ ក្នុងចំណោមបេក្ខជន ១៤៩នាក់
តាមរយៈជ័យជំនះរបស់ កញ្ញា លីយ៉ា នឹងតំណាងឱ្យប្រទេសកម្ពុជា ទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រជាសាកល"ស្ពានភាសាចិន" លើកទី២៤ នៅប្រទេសចិន នាពេលបន្ទាប់។ ឯកឧត្តម វ៉ាង វីនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបង្ហោះខ្លឹមសារយ៉ាងដូច្នេះ នៅលើបណ្តាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួន បន្ទាប់ពីរូបលោក និងឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីរួមគ្នា នៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួត"ស្ពានភាសាចិន" សម្រាប់និស្សិតសាកលវិទ្យាល័យ។
អត្ថបទដោយ៖ cambodia-nation-media