ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ Copa de Rey វគ្គផ្តាច់ព្រ័ត្រនឹងចាប់ផ្តើមនៅរាត្រីថ្ងៃនេះដែលក្រុមស្តេចត្រាញ់ទាំងពីរជួបគ្នានោះគឺ FC Barcelona និងReal Madrid។ មានចម្ងល់ជាច្រើនលើកឡើងថា ជំនួបគូប្រជែងដ៏ស្អិតរមួតរវាង Barcelona និងReal Madrid អ្នកគាំទ្រចាត់ទុកការប្រកួតដែលមានកីឡាករ Ronaldo និងMessi ជាការប្រកួតដែលមានការចាប់អារម្មណ៍ខ្លាំង ហើយត្រូវបានគេចាត់ទុកថាជាអត្តពលិកឆ្នើមសម្រាប់ព្រឹត្តិការណ៍ពានរង្វាន់ Copa ប្រចាំប្រទេសអេស្ប៉ាញ។
បច្ចុប្បន្នកីឡាករជំនាន់ក្រោយព្យាយាមបង្កើតប្រវត្តិសាស្រ្តខ្លួនឯងនៅក្នុងការប្រកួតព្រឹត្តិការណ៍ធំលំដាប់ទី២ ប្រចាំប្រទេសក្នុងតំបន់អឺុរ៉ុបមួយនេះ។ យុវជនមានសមត្ថភាពរបស់ Real មានដូចជា Mbappe Vinicius JR Rodrygo Guller និងValverde សុទ្ធតែបានបង្ហាញពីភាពខ្លាំងលេចធ្លោរបស់ខ្លួន បន្ថែមពីលើនោះក៏មានវត្តមានតារាឆ្នើមរបស់អង់គ្លេស Bellingham និងខ្សែការពារដ៏រឹងមាំ Alaba ផងដែរ។ រីBacelona យុវជនស្នូលជាច្រើនបង្ហាញពីសក្តានុពលរបសើក្លិប។
Yamal, Gavi, Raphinha, Pedri, Olmo បង្ហាញពីសមត្ថភាពរស់រវើកក្នុងការប្រកួតនីមួយៗរបស់ពួកគេ។ ចាំមើលថា យុវជនជំនា់ក្រោយរបស់ក្លិបទាំងពីរនឹងអាចបន្លសល់ស្លាកស្នាមដូចដែល Ronal និងMessi បានបន្សល់ដែរឬទេ? សម្រាប់ការប្រកួតរវាងក្រុមអ្នកបុណ្យ FC Barcelona និងអធិរាជស Real Madrid នឹងក្លាយជាការប្រកួតដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់រាត្រីនេះ៕