បន្ទាប់ពីក្រុម Real Madrid បន្តឈ្នះ Getafe ពិន្ទុក៏កាន់តែប្រដេញ FC Bacelona

 កីឡា
 5 ថ្ងៃមុន
 49
ក្រុមអធិរាជស Real Madrid កើបបាន៣ពិន្ទុបន្ថែមបន្ទាប់ពីយកឈ្នះលើម្ចាស់ផ្ទះ Getafe ដោយលទ្ធផល ១-០ នាការប្រកួតក្របខ័ណ្ឌលីគកំពូលប្រទេសអេស្ប៉ាញ LALIGA ២០២៤/២៥។ បច្ចុប្បន្ន Real Madrid មាន៧២ពិន្ទុ ខណៈក្រុមអ្នកមានបុណ្យ FC Barcelona មាន៧៦ពិន្ទុ។
ឱការសម្រាប់ក្រុម Real Madrid ក្នុងការប្រជែងយកពានរង្វាន់ជើងឯកក្របខ័ណ្ឌ LALIGA នារដូវកាលនេះនៅតែមាន បើទោះបីជាគេរបូតពានរង្វាន់ UCL អស់មួយហើយកាលពីខែមុនដោយស្នាដៃក្រុមកាំភ្លើងធំ Arsenal មកពីក្របខ័ណ្ឌព្រីមៀរលីគ។
បច្ចុប្បន្ន FC Barcelona នៅមិនទាន់មានសិទ្ធគ្រប់គ្រាន់កក់ក្តៅក្នុងការគ្រងដំណែងជើងឯក LALIGA បានទេ ព្រោះគេនាំមុខ Real Madrid តែ៦ពិន្ទុប៉ុណ្ណោះ ខណៈការប្រកួតនៅសល់ ៥លើកក្នុងដៃដូចគ្នា ជាមួយគ្នានោះដែរពួកគេនឹងជួបគ្នាពីរប្រកួតផងដែរ ដោយជំនួបវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Copa de Rey នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ និងក្នុងក្របខ័ណ្ឌLALIGA នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥។
សម្រាប់ក្រុមអ្នកមានបុណ្យ FC Barcelona គេត្រូវមានបេសកម្មច្រើនទាំងក្នុងការប្រជែងពានរង្វាន UCL និង LALIGA។ ការប្រកួតនៅក្របខ័ណ្ឌ UCL ក្រុមអ្នកមានបុណ្យ នឹងត្រូវជួបក្រុមខ្លាំងមកពីលីគកំពូលអុីតាលី Inter Milan ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥៕

អត្ថបទដោយ៖ cambodia-nation-media