
នាកិច្ចប្រជុំនាយបេសកម្មលើកទី២ ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ នៅសាលប្រជុំធំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានផ្តល់នូវអនុសាសន៍ណែនាំសំខាន់ៗ ទៅដល់ប្រតិភូ ដែលអញ្ជើញមកពីបណ្តារាជធានីខេត្តទាំង២៥។

អនុសាសន៍សំខាន់ៗរបស់ឯកឧត្តមអគ្គនាយករួមមានដូចតទៅ៖
១. សូមឱ្យប្រតិភូកីឡារាជធានីខេត្តទាំងអស់ តាមដានការធ្វើដំណើររបស់គ្រូបង្វឹក និងកីឡាករ កីឡាការិនី ដែលត្រូវមកចូលរួមការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ តាមដំណាក់កាលដែលគណៈកម្មការរៀបចំជូន។
២.សូមឱ្យប្រតិភូរាជធានីខេត្តទាំងអស់ រក្សាឱ្យបាននូវការយោគយល់ អធ្យាស្រ័យ និងការសហការគ្នារវាងខេត្ត និងគណៈកម្មការគ្រប់ផ្នែក ដើម្បីសម្រួលដល់ការងារទូទៅ។
៣. សូមឱ្យប្រតិភូកីឡារាជធានីខេត្តទាំងអស់ ត្រូវបន្តឱ្យមានការហាត់សមរៀងរាល់មុនការប្រកួតរបស់កីឡាករ កីឡាការិនីដើម្បីឱ្យប្រាកដថា ការប្រកួតមិនប៉ះពាល់ដល់សាច់ដុំ ឬបញ្ហាផ្សេងៗទៀត។

៤.សូមចូលរួមទាំងអស់គ្នា គោរពគោលការណ៍ត្រឹមត្រូវ និងសុក្រឹតក្នុងការអនុញ្ញាតឱ្យកីឡាករ កីឡាការិនីតាមអាយុកំណត់ ដែលគណៈកម្មការរៀបចំការប្រកួតមានចែងក្នុងបញ្ញាតិទូទៅ និងបទបញ្ជាបច្ចេកទេសតាមប្រភេទកីឡានីមួយៗ។
៥.ត្រូវចូលរួមក្នុងការវាយតម្លៃ និងធ្វើរបាយការណ៍អំពីសមាសភាពអំពីភាពអសកម្ម និងចំនុចខ្វះខាតផ្សេងៗ
៦.ត្រូវចូលរួមសហការ និងដោះស្រាយចំពោះការផ្សព្វផ្សាយនូវព័ត៌មាននានា
៧.ត្រូវយកចិត្តទុកដាក់ចំពោះសុខភាពរបស់គ្រូបង្វឹក និងកីឡាករ កីឡាការិនី
៨.សហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការសម្រួលចរាចរណ៍ដល់ប្រតិភូ កីឡាករ កីឡាការិនីនៅតាមបរិវេណទីលានប្រកួត ក្នុងករណីចាំបាច់
៩.ជំរុញឱ្យមានការប្រាស្រ័យទាក់ទងជិតស្នឹទ្ធរវាងគណៈកម្មការប្រកួត និងគណៈកម្មការជំនាញតាមសហព័ន្ធ
១០.ប្រធានប្រតិភូត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់គណៈកម្មការរៀបចំការប្រកួត ដើម្បីរាយការណ៍ចំនុចខ្វះខាត និងការងារបច្ចេកទេសប្រចាំថ្ងៃ
១១.ចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវគោលការណ៍កីឡាគ្មានថ្នាំជក់។