វាសនា,ឌីណា, ណារ័ត្ន ភក្តី និងវណ្ណថង នឹងជួបជើងខ្លាំងមកពីបរទេសថ្ងៃទី២៥ មេសានេះ

 កីឡា
 7 ថ្ងៃមុន
 49
កីឡាករគុនខ្មែរ ០៥រូបត្រៀមធ្វើព្យុះភ្លៀងនៅលើសង្វៀនថោន ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥។ សូត្រ វាសនា យ៉េន ឌីណា អេ ណារ័ត្ន ភក្តី គុនខ្មែរ និង ឈុត សេរីវណ្ណថង សុទ្ធសឹងតែជាកីឡាករគុនខ្មែរដែលមានប្រវត្តិក្រាស់ក្រែលទាំងក្នុងស្រុក និងក្រៅស្រុក។
ជំនួបគូរបើកឆាកដំបូង កីឡាករគុនខ្មែរ អេ ណារ័ត្ន ស្វាគមន៍មិត្តមកពីប្រទេសមីយ៉ាន់ម៉ា សរ អុង លើប្រភេទទម្ងន់ ៥៧គីឡូក្រាម មុនដំណើរការប្រកួតរវាងកីឡាករគុនខ្មែរ សូត្រ វាសនា គុនខ្មែរ តទល់នាគរាជឆ្លងដែន យ៉ូវ យ៉ាងយ៉ាង មកពីប្រទេសចិន ដែលទាំងពីរវាយលើប្រភេទទម្ងន់ ៦៥គីឡូក្រាម។ ឈានដល់គូទី៣ ភក្តីគុនខ្មែរ ទទួលមិត្តមកពីប្រទេសមីយ៉ាន់ម៉ា អាប៉ូ ថ្វេយ វាយលើប្រភេទទម្ងន់ ៦៦គីឡូក្រាម។
គូទី៤ យ៉េន ឌីណា នឹងជួបតតាំងជាមួយកីឡាករមកពីប្រទេស អាល់ហ្សេរី ហ្សាយឌិន លើប្រភេទទម្ងន់ ៦៥គីឡូក្រាម និងគូទី៥ រាហូមាសខេត្តបាត់ដំបង ឈុត សេរីវណ្ណថង ទទួលកីឡាករមកពីប្រទេសអុីរ៉ង់ សាបឺ ហ្គារ៉ាវិន វាយលើប្រភេទទម្ងន់ ៦០គីឡូក្រាម៕

អត្ថបទដោយ៖ cambodia-nation-media