ហង្សក្រហម Liverpool ត្រូវការពិន្ទុបន្តិចបន្តួចប៉ុណ្ណោះ ដើម្បីគ្រងជើងឯកព្រីមៀរលីគ

 កីឡា
 6 ថ្ងៃមុន
 21
បន្ទាប់ពីក្រុមកាំភ្លើងធំ Arsenal ស្មើ២-២ ជាមួយ Crystal Palace កាលពីរាត្រីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥​ ហាក់បានផ្តល់ការដូរធំមួយទៅកាន់ក្រុម ហង្សក្រហម Liverpool។ Liverpool ត្រូវការពិន្ទុតិចតួចប៉ុណ្ណោះដើម្បីក្រសោបដំណែងជើងឯកពានរង្វាន់បាល់ទាត់ក្រខ័ណ្ឌ ព្រីមៀរលីគ រដូវកាល ២០២៤/២៥។
នៅក្នុងសប្តាហ៍ទី៣៤ ក្រុមហង្សក្រហម Liverpool នឹងត្រូវស្វាគមន៍ភ្ញៀវមាន់ខ្នាយមាស Tottenham Hotspur នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ នៅកីឡដ្ឋាន អានហ្វៀល Anfield Stadium ស្ថិតក្នុងក្រុងLiverpool ចក្រភពអង់គ្លេស វេលាម៉ោង ១០ និង៣០ នាទីយប់។ បច្ចុប្បន្នក្រុមហង្សក្រហម មាន​ ៧៩ពិន្ទុ ក្នុងដៃឈរកំពូលតារាងនាំមុខ ក្រុមកាំភ្លើងធំ ១២ពិន្ទុ។
ទោះបី Arsenal ស្មើ Crystal Palace ក៏ពិតមែនប៉ុន្តែមិនទាន់អាចអនុញ្ញាតឱ្យក្រុម ហង្សក្រហម Liverpool មានសិទ្ធគ្រប់គ្រាន់ក្នុងការគ្រងដំណែងជើងឯកបាននៅឡើយទេ។ កាំភ្លើងធំ នៅតែមានឱកាសក្នុងការដណ្តើមយក ១២ពិន្ទុបន្ថែមសម្រាប់ ៤ប្រកួតរបស់គេខណៈក្នុងនោះនឹងត្រូវជួប Liverpool មួយប្រកួតផងដែរ។
អ្នកគាំទ្ររបស់ក្រុមហង្សក្រហម Liverpool អាចនឹងសប្បាយរីករាយ ប្រសិនជំនួបទល់នឹងក្រុម Spur គេអាចយកបាន៣ពិន្ទុបន្ថែម នោះគេនឹងឡើងទៅកាន់តែឆ្ងាយពី កាំភ្លើងធំ Arsenal៕

អត្ថបទដោយ៖ cambodia-nation-media