សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចចាប់ផ្ដើមការលក់ដោយបង្ខំ កម្មសិទ្ធិរបស់ឈ្មោះ រ៉ុង ឈុន

 សង្គម
 3 ថ្ងៃមុន
 67
សំណើសុំលក់ដោយបង្ខំដោយផ្ទាល់ចំពោះអចលនវត្ថុដែលមានក្បាលដីលេខ ១២០៦០៧០៣-២១២៥ មានទីតាំងនៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្មសិទ្ធិរបស់ឈ្មោះ រ៉ុង ឈុន។ -ម្ចាស់បំណុលនៃការអនុវត្ត គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បច្ចុប្បន្នប្តូរមកជា រដ្ឋលេខាធិការដ្ឋានកិច្ចការ ព្រំដែន មានអាសយដ្ឋាននៅអគារ Connexion ជាន់ទី៣ វិថីកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ។ អ្នកតំណាងដោយអាណត្តិឱ្យម្ចាស់បំណុលនៃការអនុវត្តមេធាវី ឈិត បូរ៉ាវុធ អត្តលេខ២២៩ និងមេធាវី គួន សាវឿន អគ្គលេខ៣៦៧ ជាមេធាវីរាជរដ្ឋាភិបាល។ សហកូនបំណុលនៃការអនុវត្ត៖ ឈ្មោះ រ៉ុង ឈុន ភេទប្រុស កើតថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៦៩ មានអាសយដ្ឋានផ្ទះលេខ៨៨ ផ្លូវលេខ៩ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

អត្ថបទដោយ៖ cambodia-nation-media