ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាត់ទុកធនាគារពិភពលោក គឺជាដៃគូមួយដ៏មានសារៈសំខាន់ក្នុងការជួយជ្រោមជ្រែង និងកសាងកម្ពុជាប្រកបដោយវិបុលភាព

 សង្គម
 3 ថ្ងៃមុន
 175
សព្វថ្ងៃនេះ កម្ពុជាបាននិងកំពុងសហការយ៉ាងស្អិតរមួតជាមួយនឹងធនាគារ ពិភពលោកលើចំណុច៖ ១. វាយតម្លៃទីផ្សារលំនៅឋាន និងធ្វើអង្កេតអំពីភាគីពាក់ព័ន្ធទីផ្សារលំនៅឋាន ២. រៀបចំសេចក្តីណែនាំអំពីការសាងសង់ដែលមានភាពធន់ ៣. រៀបចំសេចក្តីណែនាំផែនទីបង្ហាញផ្លូវអំពីលំនៅឋានតម្លៃសមរម្យ ៤. វិភាគអំពីលម្ហក្នុងការប្រើប្រាស់នៃការរៀបចំទីក្រុង ៥. ផ្តល់ហិរញ្ញប្បទានសម្រាប់ទីក្រុង ៦. បង្កើនប្រសិទ្ធភាពប្រព័ន្ធព័ត៌មានរៀបចំដែនដី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងធនាគារពិភពលោក ចាត់ទុកកិច្ចសហការលើ៦ចំណុចនេះ ជាកិច្ចការស្នូលនៃទំនាក់ទំនងរវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងធនាគារពិភពលោក៕

អត្ថបទដោយ៖ cambodia-nation-media